កិច្ចតែងការ
កិច្ចតែងការបង្រៀន
កម្មវិធីនព្វន្ត
កាលបរិច្ឆេត ៖ ថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ
ឆ្នាំ២០១៧
គ្រូឧទ្ទេស ៖ លោកគ្រូ
ហ៊ីម ធីយ៉ា
ម៉ោង ៖ ០៧:០០-០៨:០០
ក្រុមទី៣ ៖ ប្រូវ ចំណង់ វ៉ន
ភារុណ ជា សេងហុង
មុខវិជ្ជា ៖ ព័ត៌មានវិទ្យា
I.
ចំណងជើងមេរៀន
: មេរៀនទី១
:
កម្មវិធីនព្វន្ត
១-និយមន័យរបស់កម្មវិធីនព្វន្ត
២-ស្វែងយល់ពីចំណុចប្រទាក់របស់បង្អូចកម្មវិធីនព្វន្ត
៣-ស្វែងយល់ពីតំបន់ការងារ
ឬសន្លឹកនៃកម្មវិធីនព្វន្ត
៤-ការផ្លាស់ទីទ្រនិចក្រឡា
II.
វត្ថុបំណង
ក. ចំណេះដឹង
- សិស្សប្រាប់ពីនិយមន័យរបស់កម្មវិធីនព្វន្តបានយ៉ាងត្រឹមត្រូវតាមរយៈខ្លឹមសាររបស់មេរៀន
- សិស្សរៀបរាប់ពីចំណុចប្រទាក់របស់បង្អូចកម្មវិធីនព្វន្ត និងកំណត់តំបន់ការងារ
ឬ
សន្លឹកនៃកម្មវិធីនព្វន្តបានយ៉ាងល្អដោយផ្អែកលើការបង្ហាញរបស់គ្រូ
។
- សិស្សប្រាប់ពីរបៀបផ្លាស់ទីទ្រនិចក្រឡាបានយ៉ាងសមស្របតាមរយៈខ្លឹមសាររបស់
មេរៀន ។
ខ. ចំណេះធ្វើ
- សិស្សសរសេរពីចំណុចប្រទាក់របស់បង្អូចកម្មវិធីនព្វន្តបានយ៉ាងត្រឹមត្រូវតាមរយៈការ
អនុវត្តជាក្រុម ។
- សិស្សស្វែងយល់ពីតំបន់ការងារ
ឬសន្លឹកនៃកម្មវិធីនព្វន្តបានច្បាស់លាស់តាមរយៈការ
អនុវត្តនៅក្នុងបន្ទប់អនុវត្តកុំព្យូទ័រ ។
- សិស្សកំណត់ពីរបៀបផ្លាស់ទីទ្រនិចក្រឡាបានច្បាស់លាស់តាមរយៈការអនុវត្តផ្ទាល់ក្នុង
បន្ទប់អនុវត្តកុំព្យូទ័រ ។
គ. ឥរិយាបទ
- សិស្សស្វែងយល់ពីសារៈប្រយោជន៏របស់កម្មវិធីនព្វន្ត
និងការប្រើប្រាស់កម្មវិធីនេះ
សម្រាប់គណនារូបមន្តផ្សេងៗបានត្រឹមត្រូវតាមរយៈការអនុវត្តនៅសាលារៀន
។
- សិស្សរៀនសូត្រដោយយកចិត្តទុកដាក់ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗប្រកបដោយ
ភាពងាយស្រួលដោយមិនរំលោភបំពានលើកម្មសិទ្ធបញ្ញា ។
ភាពងាយស្រួលដោយមិនរំលោភបំពានលើកម្មសិទ្ធបញ្ញា ។
III.
សម្ភារៈឧទ្ទេស
J សម្រាប់គ្រូ
ü ឯកសារបង្រៀន
ü ម៉ាស៊ីនបញ្ចាំងស្លាយ
ü កុំព្យូទ័រមានកម្មវិធីនព្វន្ដសម្រាប់ឧទាហរណ៏ឲ្យសិស្សមើល
ü ហ្វឺត និងក្ដារខៀនសម្រាប់សរសេរពន្យល់សិស្ស
J សម្រាប់សិស្ស
ü ប៊ិច និងសៀវភៅសម្រាប់កត់ត្រា
ü កុំព្យូទ័រមានកម្មវិធីនព្វន្ដសម្រាប់អនុវត្ត
ü ឯកសារដែលមានកម្មវិធីនព្វន្ដ
IV.
ដំណើរការបង្រៀន
សកម្មភាពគ្រូ
|
ខ្លឹមសារមេរៀន
|
សកម្មភាពសិស្ស
|
ជំហានទី១: លំនឹងថ្នាក់
(៥នាទី)
|
||
- ពិនិត្យអនាម័យក្នុងថ្នាក់រៀន
- ពិនិត្យបរិស្ថានក្នុងថ្នាក់រៀន
- ពិនិត្យវត្តមាន និងអវត្តមានសិស្សនៅក្នុងថ្នាក់
|
- រៀបចំសណ្តាប់ធ្នាប់ក្នុងថ្នាក់រៀន និងពង្រឹងវិន័យក្នុងថ្នាក់រៀន
- ត្រួតពិនិត្យវត្តមាន និងអវត្តមានសិស្ស
- ប្រមូលអារម្មណ៏របស់សិស្សមុនចាប់ផ្តើមមេរៀន
|
ប្រធានថ្នាក់ឡើងរាយការណ៏អំពី៖
- វត្តមានរបស់សិស្សក្នុងថ្នាក់
- អវត្តមានរបស់សិស្សក្នុងថ្នាក់
- សិស្សបោសសម្អាត
|
ជំហានទី២: រំលឹកមេរៀនចាស់
(១០នាទី)
|
||
& ឲ្យសិស្សបិទសៀវភៅហើយសួរសំណួរ ៖
តើសមាសធាតុសំខាន់ៗរបស់
កុំព្យូទ័រមានអ្វីខ្លះ
?
តើគេប្រើប្រាស់
Keyboard សម្រាប់ធ្វើអ្វី ?
|
សមាសធាតុសំខាន់ៗរបស់
កុំព្យូទ័រមាន
៖
-
Mouse
-
Keyboard
-
Monitor
-
System Unit
គេប្រើប្រាស់ Keyboard សម្រាប់វាយបញ្ជូលទិន្នន័យទៅក្នុងកុំព្យូទ័រ
និងបើកកម្មវិធីផ្សេងៗ ។
|
J សិស្សឡើងឆ្លើយជាបុគ្គល
សមាសធាតុសំខាន់ៗរបស់
កុំព្យូទ័រមាន
៖
-
Mouse
-
Keyboard
-
Monitor
-
System Unit
គេប្រើប្រាស់ Keyboard សម្រាប់វាយបញ្ជូលទិន្នន័យទៅក្នុងកុំព្យូទ័រ
និងបើកកម្មវិធីផ្សេងៗ ។
|
ជំហានទី៣: មេរៀនថ្មី
(៣០នាទី)
|
||
@
កត់ចំណងជើងមេរៀនដាក់លើក្តាខៀន
ហើយប្រាប់សិស្សឲ្យចម្លងចូលក្នុងសៀវភៅ ។
@
ពន្យល់សិស្សអំពីខ្លឹមសាររបស់មេរៀន=====
&
|
មេរៀនទី១: កម្មវិធីនព្វន្ត
|
សិស្សកត់ត្រាចំណងជើងមេរៀនដាក់ក្នុងសៀវភៅ
និងស្តាប់ការពន្យល់របស់គ្រូ ។
កម្មវិធីនព្វន្ត
|
តើនព្វន្តជាអ្វី ?
ក្រៅពីសម្រួលដល់ការងារដែលពាក់ព័ន្ធនឹងតារាងទិន្នន័យ
តើនព្វន្តបានផ្តល់សារៈប្រយោជន៏អ្វីខ្លះទៀត?
ចូរប្រាប់ពីរបៀបបើកកម្មវិធីនព្វន្តឲ្យបានពីររបៀប?
|
១. និយមន័យរបស់កម្មវិធីនព្វន្ត
ជាកម្មវិធីសម្រាប់សម្រួលដល់ការងារដែលពាក់ព័ន្ធនឹងតារាងទិន្នន័យ
ដូចជា សៀវភៅបញ្ជីផ្សេងៗ ដែលមានបញ្ជីចំណូលចំណាយ បញ្ជីបៀវត្សបុគ្គលិក
វិក្កយបត្រ តារាងពិន្ទុសិស្ស សង់ក្រាហ្វិក ។ល។
គេប្រើវាដើម្បីធ្វើការគណនាលេខ
ស្មុគស្មាញវិភាគ
និងគ្រប់គ្រងទិន្នន័យ
ផ្សេងៗ
។
ដើម្បីបើកកម្មវិធីនព្វន្តយើងអាចបើកបានពីររបៀប ៖
@ របៀបទី១៖
Start
- Programs - OpenOffice.org 2.2 - OpenOffice.org Calc
@របៀបទី២ ៖ ចុច window key+R ហើយវាយពាក្យ scalc ឬ calc
( អាស្រ័យតាមWindows ដែលយើងប្រើ ) បន្ទាប់មកចុច ok
|
J សិស្សឡើងឆ្លើយជាបុគ្គល
ជាកម្មវិធីសម្រាប់សម្រួលដល់ការងារដែលពាក់ព័ន្ធនឹងតារាងទិន្នន័យ
ដូចជា សៀវភៅបញ្ជីផ្សេងៗ ដែលមានបញ្ជីចំណូលចំណាយ បញ្ជីបៀវត្សបុគ្គលិក
វិក្កយបត្រ តារាងពិន្ទុសិស្ស សង់ក្រាហ្វិក ។ល។
គេប្រើវាដើម្បីធ្វើការគណនាលេខស្មុគស្មាញវិភាគ
និងគ្រប់គ្រងទិន្នន័យ
ផ្សេងៗ
។
ដើម្បីបើកកម្មវិធីនព្វន្តយើងអាចបើកបានពីររបៀប
៖ Start - Programs
@ របៀបទី១៖
Start
- Programs - OpenOffice.org 2.2 - OpenOffice.org Calc
@របៀបទី២ ៖ ចុច window key+R ហើយវាយពាក្យ scalc ឬ calc
( អាស្រ័យតាមWindows ដែលយើងប្រើ ) បន្ទាប់មកចុច ok
|
:បើកម៉ាស៊ីនបញ្ចាំងស្លាយឲ្យសិស្សមើលរូបភាព
តើនៅក្នុងបង្អួចរបស់កម្មវិធីនព្វន្តមានអ្វីខ្លះ
?
តើនៅក្នុងសន្លឹកកាងាររបស់កម្មវិធីនព្វន្តមានអ្វីខ្លះ
?
តើដើម្បីផ្លាស់ទីទ្រនិចក្រឡាទៅក្រឡាមួយផ្សេងទៀតគេត្រូវធ្វើ
ដូចម្តេច
?
|
២. ស្វែងយល់អំពីចំណុចប្រទាក់របស់បង្អូចកម្មវិធីនព្វន្ត
របារមីនុយ
របារខ្នាតគំរូ របារទ្រង់ទ្រាយ របាររូបមន្ត របាររមូរបញ្ឈរ របាររមូរផ្តេក ប្រអប់-ឈ្មោះ
ជួរបញ្ចូល តំបន់ធ្វើការ ផ្ទាំងសន្លឹក...
៣. តំបន់ការងារ ឬសន្លឹកនៃកម្មវិធីនព្វន្ត( Version 2.2 )
ក្បាលជួរដេក
ជួដេក(៦៥៥៣៥) ក្បាលជួរឈរ ជួរឈរ(២៥៦) ទ្រនិចក្រឡា
៤. ការផ្លាស់ទីទ្រនិចក្រឡា
ប្រើកណ្ដុរ
ដើម្បីផ្លាស់ទីទ្រនិចក្រឡាទៅក្រឡាមួយផ្សេងទៀត ។
បញ្ជាព្រួញកណ្ដុរ
ចុចចំទីតាំងក្រឡា ដែលចង់ផ្លាស់ទីទៅ ។
ចំណាំ
៖ ទីតាំងទ្រនិចក្រឡា បញ្ជាក់ថាយើងកំពុងធ្វើការលើក្រឡានោះនិង
ក្រឡានោះត្រូវបានជ្រើស ។
|
J សិស្សឡើងឆ្លើយជាបុគ្គល
នៅក្នុងបង្អួចរបស់កម្មវិធីនព្វន្តមាន៖
របារមីនុយ
របារខ្នាតគំរូ របារទ្រង់ទ្រាយ របាររូបមន្ត របាររមូរផ្តេក របាររមូរបញ្ឈរ ប្រអប់ឈ្មោះ
ជួរបញ្ចូល តំបន់ធ្វើការ ផ្ទាំងសន្លឹក...
- នៅក្នុងសន្លឹកកាងាររបស់កម្មវិធី
នព្វន្តមាន
៖
ក្បាលជួរដេក
ជួដេក(៦៥៥៣៥) ក្បាលជួរឈរ ជួរឈរ(២៥៦) ទ្រនិចក្រឡា
- ដើម្បីផ្លាស់ទីទ្រនិចក្រឡាទៅក្រឡាមួយផ្សេងទៀតគេត្រូវប្រើកណ្ដុរ
។
បញ្ជាព្រួញកណ្ដុរ
ចុចចំទីតាំងក្រឡា ដែលចង់ផ្លាស់ទីទៅ ។
ចំណាំ
៖ ទីតាំងទ្រនិចក្រឡា បញ្ជាក់ថាយើងកំពុងធ្វើការលើក្រឡានោះនិងក្រឡានោះត្រូវបានជ្រើស
។
|
ជំហានទី៤: ពង្រឹងពុទ្ធិ(១០នាទី)
|
||
J ឲ្យសិស្សចែកជាបីក្រុម
@គ្រូសរសេរសំណួរដាក់លើក្តាខៀន
@ ចូរប្អូនបង្ហាញពីសារៈប្រយោជន៏នៃការប្រើប្រាស់កម្មវិធីនព្វន្ត
?
|
@ សារៈប្រយោជន៏នៃការប្រើប្រាស់
កម្មវិធីនព្វន្តមាន
៖
១. ឲ្យសិស្សស្គាល់ពីកម្មវិធីដែល
សរសេរដោយកូនខ្មែរ
។
២.
មិនចាំបាច់បង់ថ្លៃអាជ្ញាប័ណ្ណសន្សំសំចៃផ្នែកសេដ្ធកិច្ច ។
៣. មានភាពរហ័ស
និង
ងាយស្រួលក្នុងការវាយឯកសារ
និង ងាយស្រួលក្នុងការធ្វើសៀវភៅបញ្ជី ។
៤. ងាយស្រួលគណនាលេខដែលមានភាពស្មុគស្មាញ
។
៥. មានភាពងាយស្រួលក្នុងការគ្រប់គ្រងទិន្នទ័យផ្សេងៗ
។
៦. ជាកម្មវិធីសម្រាប់សម្រួលដល់ការងារដែលពាក់ព័ន្ធនឹងតារាងទិន្នន័យដូចជា
បញ្ជីចំណូលចំណាយ បញ្ជីបៀវត្សបុគ្គលិក វិក្កយបត្រ តារាងពិន្ទុសិស្ស
សង់ក្រាហ្វិក
|
តំណាងក្រុមឡើងឆ្លើយពីសារៈប្រយោជន៏នៃការប្រើប្រាស់កម្មវិធី
នព្វន្ត===
១. ឲ្យសិស្សស្គាល់ពីកម្មវិធីដែល
សរសេរដោយកូនខ្មែរ
។
២.
មិនចាំបាច់បង់ថ្លៃអាជ្ញាប័ណ្ណសន្សំសំចៃផ្នែកសេដ្ធកិច្ច ។
៣. មានភាពរហ័ស
និងងាយស្រួលក្នុងការវាយឯកសារ និងងាយស្រួលក្នុងការធ្វើសៀវភៅបញ្ជី ។
៤. ងាយស្រួលគណនាលេខដែលមានភាពស្មុគស្មាញ
។
៥. មានភាពងាយស្រួលក្នុងការគ្រប់គ្រងទិន្នទ័យផ្សេងៗ
។
៦. ជាកម្មវិធីសម្រាប់សម្រួលដល់ការងារដែលពាក់ព័ន្ធនឹងតារាងទិន្នន័យ
ដូចជា បញ្ជីចំណូលចំណាយ បញ្ជីបៀវត្សបុគ្គលិក វិក្កយបត្រ
តារាងពិន្ទុសិស្ស សង់ក្រាហ្វិក
|
ជំហានទី៥: ការងារផ្ទះ
និងបណ្តាំផ្ញើ(៥នាទី)
|
||
កិច្ចការផ្ទះ និង បណ្តាំផ្ញើ
សុខភាពល្អ
សំណាងល្អទាំងអស់គ្នា ហើយទៅផ្ទះវិញកុំភ្លេចមើលមេរៀនឡើងវិញ
និងស្រាវេជ្រាវបន្ថែមដោយខ្លួនឯង ហើយធ្វើការងារផ្ទះដែលគ្រូដាក់ឲ្យផង...
|
@ តើហេតុអ្វីបានជាយើងត្រូវប្រើប្រាស់កម្មវិធីនព្វន្ត?
@ តើមានកម្មវិធីអ្វីផ្សេងទៀតដែលអ្នកដឹងថាអាចធ្វើសៀវភៅបញ្ជីបានក្រៅពី
កម្មវិធីនព្វន្ត
?
|
សិស្សកត់ត្រាសំណួរនៅលើក្តារខៀនចូលក្នុងសៀវភៅទុកធ្វើនៅផ្ទះ
@ តើហេតុអ្វីបានជាយើងត្រូវប្រើប្រាស់កម្មវិធីនព្វន្ត?
@ តើមានកម្មវិធីអ្វីផ្សេងទៀតដែលអ្នកដឹងថាអាចធ្វើសៀវភៅបញ្ជីបានក្រៅពី
កម្មវិធីនព្វន្ត
?
|
Comments
Post a Comment